HTX ត្រូវបានចោរលួចកាក់អស់ 13.6 លានដុល្លារ
HTX ឬមានឈ្មោះចាស់ថា Huobi Global ត្រូវបានបាត់បង់កាក់អស់ 13.6 លានដុល្លារដែលជាផ្នែកមួយនៃការវាយប្រហារគម្រោង HECO Chain bridge ដោយគម្រោងមួយនេះបានបាត់កាក់អស់ប្រមាណ 86.6 លានដុល្លារ។យោងតាម Cyvers បានអោយដឹងថា HECO Chain ត្រូវបានវាយប្រហារតាមរយ:Hot Wallet ចំនួន 3 របស់ពួកគេដោយចោរបានធ្វើការដូរនិងវេរកាក់របស់អតិថិជនក៏ដូចជារបស់ក្រុមហ៊ុនពួកគេ។កាក់ដែលចោរបានយកទៅរួមមាន 1,240 ETH, 7.3 លានកាក់ USDT, 1.78 លានកាក់ USDC និង 62,200 LIN។លោក Justin Sun ដែលជាម្ចាស់ HTX, Tron និង BitTorrent បានអោយដឹងថា HTX នឹងធ្វើការសងកាក់ដែលបាត់បង់ជូនអតិថិជនវិញទាំងអស់។គួរអោយដឹងផងដែរថាកាលពីខែ កញ្ញាកន្លងមក HTX ក៏ត្រូវបានចោរវាយប្រហារយកកាក់ទៅបាន 8 លានដុល្លារផងដែរ។សព្វថ្ងៃក្នុង Wallet របស់ HTX មានកាក់ 2.08 ពាន់លានដុល្លារដែលជារបស់អ្នកប្រើប្រាស់និង ក្រុមហ៊ុន។
ថ្ងៃនេះក៏មានគម្រោង DEX មួយទៀតដែលមានឈ្មោះថា KyberSwap ត្រូវបានចោរលួចកាក់អស់ 48 លានដុល្លារផងដែរ។ក្រោយពីបានលួចចោរបានស្នើរអោយម្ចាស់គម្រោងនេះចរចាទៀតផង។ មុនពេលដែលគម្រោងនេះត្រូវបានវាយប្រហារគម្រោងនេះមានកាក់សរុបចំនួន 80លានដុល្លារ។អ្នកដែលប្រើប្រាស់គម្រោងនេះណែនាំអោយទៅ Revoke smart contract ជាមួយវេបនេះ។
ប្រភព: