Bitfinex ត្រូវបានវាយប្រហារតាមបែប Phising
ថ្ងៃនេះវេបសាយជួញដូរកាក់គ្រ៊ីបតូ Bitfinex បានប្រកាសអោយដឹងថាខ្លួនត្រូវបានវាយប្រហារដោយក្រុមចោរបានលួចបានពត៏មានចំនួនពីអតិថិជនរបស់ខ្លួនតាមរយប្រព័ន្ធផ្តល់ជំនួយអតិថិជន។ការលួចនេះគឺមិនប៉ះពាល់ធ្ងន់ធ្ងរដល់ទិន្នន័យឬកាក់អតិថិជននោះទេ។ Bitfinex នឹងផ្ញើរសារជូនអតិថិជនដែលទទួលរងគ្រោះតែប៉ុណ្ណោះហើយភាគច្រើននៃអ្នករងគ្រោះគឺជាបញ្ជីអត់មានកាក់និងបានឈប់ប្រើក្នុងរយ:ពេលយូរ។Bitfinex នឹងធ្វើការជាមួយប៉ូលីសដើម្បីចាប់ក្រុមចោរទាំងនោះ។
ថ្ងៃនេះមានអ្នករងគ្រោះដោយសារតែទៅដោនឡូតកម្មវិធី Ledger Live ពី Microsoft Store ហើយបានបាត់កាក់ BTC ដល់ទៅ 16.8 BTC (588,000 $)។
ក្រុមការងាររបស់កាក់ Monero បានអោយដឹងថាកកាបូបរៃអង្គាសលុយរបស់ពួកគេត្រូវបានចោរលួចលុយបានដល់ទៅ 2,675 XMR ឬ 384,000 $ កាលពីថ្ងៃទី 1 ខែវិច្ឆិកា។តើលួចដោយរបៀបណាគឺក្រុមការងារ Monero នៅមិនទាន់ដឹងនៅឡើយទេ។
ថ្ងៃនេះ Defi ដ៏ធំមួយនៅក្នុង Blockchain Ethereum ឈ្មោះ Aave ត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្នដោយសារតែមានភាពមិនប្រក្រតីកើតមានដែលអ្នកប្រើប្រាស់បានរាយការណ៏។ Aave បានផ្អាកដំណើរការ Aave V2 Ethereum Market, កាក់មួយចំនួនក្នុង Avalanche ត្រូវបានLock, និង បង្កក់កាក់មួយចំនួនក្នុង Aave v3 Blockchain Polygon, Arbitrum, Optimism។
ប្រភព: