ទ្រព្យសម្បត្តិរបស់ CZ – Binance ស្រុតចុះ 12 ពាន់លានដុល្លារនៅឆ្នាំនេះ
Binance គឺជាវេបសាយជួញដូរកាក់គ្រ៊ីបតូដ៏ធំមួយដែលមានចំនួនការជួញដូរច្រើន។នៅក្នុងឆ្នាំនេះ Binance បានជួបបញ្ហាច្រើនទាក់ទងនឹងច្បាប់របស់សហរដ្ធអាមេរិកនិងច្បាប់ក្នុងប្រទេសដ៏ទៃផ្សេងទៀតរួមជាមួយនឹងវិស័យគ្រ៊ីបតូបាត់បង់ប្រជាប្រិយភាពទៀតនោះវាបានធ្វើអោយចំនួននៃការជួញដូរក្នុង Binance បានធ្លាក់ចុះយ៉ាងខ្លាំងដែលចំនូលរបស់ក្រុមហ៊ុននេះបានធ្លាក់ចុះដល់ទៅ 38%។ជាមួយនឹងចំណូលរបស់ Binance ធ្លាក់ចុះវាបានធ្វើអោយទ្រព្យរបស់ CZ ដែលជាម្ចាស់របស់ Binance បានធ្លាក់ចុះដល់ទៅ 11.9 ពាន់លានដុល្លារដូចគ្នាបើយោងតាមការចុះផ្សាយរបស់ Bloomberg Billionares Index។សព្វថ្ងៃទ្រព្យសម្បត្តិរបស់ CZ ធ្លាក់មកនៅ 17.2 ពាន់លានដុល្លារ ដែលតួលេខនៃទ្រព្យសម្បត្តិរបស់ CZ ធ្លាប់ឡើងខ្ពស់បំផុតដល់ទៅ 96 ពាន់លានដុល្លារ។
យោងតាមតួលេខរបស់ The Block Dashboard បានអោយដឹងថាតួលេខ Moving Average ក្នុងរយ:ពេល 7 ថ្ងៃរបស់ការជួញដូរកាក់បានកើនដល់ 24ពាន់លានដុល្លារនៅថ្ងៃទី 26 ខែតុលាដែលជាតួលេខខ្ពស់ជាងគេតាំងពីចុងខែឧសភា។វាមានន័យថាកាក់គ្រ៊ីបតូកំពុងទទួលបានការចាប់អារម្មណ៏ខ្លាំងដោយសារតែពត៏មានទាក់ទងនឹង spot Bitcoin ETF។
ប្រភព: