អតីតអ្នកគ្រប់គ្រងក្រុមហ៊ុន Opensea បានជាប់ទោសអោយនៅក្នុងការឃុំឃាងរយ:ពេល 3 ខែ

Opensea គឺជា Platform ផ្តល់សេវាក្នុងការទិញលក់ NFT (Non Fungible Token)។ទំហំក្នុងការទិញលក់ក្នុង Platform មានចំនួនច្រើនជាងគេក្នុងលោកបើគិតតាំងពីចាប់ផ្តើមបើកដំណើរការមក។ថ្ងៃនេះអតីតអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុននេះលោក Nathaniel Chastain ជាប់ទោសពីបទបោកប្រាស់ និង លាងលុយដែលពាក់ព័ន្ធនឹង Insider Trading ឬ ការវិនិយោគដោយដឹងដំណឹងផ្ទៃក្នុងមុន។ដោយតុលាការតម្រូវអោយរូបលោកនៅក្នុងការឃុំឃាងរយ:ពេល 3 ខែនិងពិន័យជាលុយចំនួន 5 មុឺនដុល្លារ។រូបលោកត្រូវប្រគល់ខ្លួននៅថ្ងៃទី 2 ខែវិច្ចិកា ខណ: ដែលមេធាវីរបស់លោកកំពុងត្រៀមដាក់សំណើរតវ៉ានិងសុំធានាខ្លួនរូបលោក។

ប្រទេសចិនចេញច្បាប់ផ្តន្ធាទោសអោយជាប់គុកមួយជីវិតបើបានធ្វើខុសដោយបើកអាជីវកម្មជីកកាក់គ្រ៊ីបតូដោយខុសច្បាប់។

ទស្សនាវដ្តី Fortune បានអោយដឹងពីBlockchain ទាំង 6 ដែលUSDC នឹងត្រូវបានបង្កើតនៅលើBlockchain ទាំងនោះមានដូចជា Base, Cosmos, Near, Optimism, Polkadot, និង Polygon POS។

Platform ទិញលក់ភាគហ៊ុននិងគ្រ៊ីបតូ Robinhood នឹងផ្តល់សេវាទិញលក់កាក់ XRP នៅចុងឆ្នាំនេះ។

ក្រុមអង្កេតការណ៏ពិសេសសហរដ្ធអាមេរិក FBI បានដាក់បំរាមដល់គ្រ៊ីបតូ Exchange ទាក់ទងនឹងការប៉ុនប៉ងលក់កាក់ BTC របស់ក្រុមចោរកូរ៉េខាងជើងក្នុងចំនួន 40 លានដុល្លារ។

ប្រភព:

Cointelegraph