សរុបពត៏មានធំប្រចាំសប្តាហ៏ទី 3 ខែ មិថុនា
ក្នុងសប្តាហ៏នេះមានរឿងជាច្រើនបានកើតឡើងចំពោះគ្រ៊ីបតូហើយរឿងដែលគួរអោយចាប់អារម្មណ៏ធំៗគឺមានដូចខាងក្រោម
រឿងទីមួយដែលធ្វើអោយកាក់ BTC ឡើងថ្លៃក្នុងសប្តាហ៏នេះគឺក្រុមហ៊ុនវិនិយោគដូចជា BlackRock បានស្នើសុំបើកសេវាកម្មជួញដូរកាក់ BTC – Bitcoin Spot ETF ដោយបានការសហការជាមួយក្រុមហ៊ុនធំផ្សេងទៀតដូចជា Fidelity, Invesco, Wisdom Tree និង Valkyrie ក៏បានស្នើសុំសូមSEC បើកដូចគ្នាដែរ។
Binance US បានដោះស្រាយបញ្ហានៃការដកលុយដុល្លារពី Platform របស់ខ្លួនបានសម្រេចដោយបានការសហការជាមួយធនាគារផ្សេងៗជាដៃគូរតែយ៉ាងណាមិញដំណោះស្រាយនេះអាចនឹងមិនបានគង់វង្សយូរអង្វែងនោះទេ។
Atomic walletដែលជា Wallet គ្រ៊ីបតូដែលអាចប្រើក្នុងទូរស័ព្ទបានធ្វើបច្ចុប្បន្នភាពជាទ្រង់ទ្រាយធំក្រោយពីWallet នេះត្រូវបានគេហ៊ែកយកកាក់របស់អ្នកប្រើប្រាស់អស់រាប់រយលានរួចមក។
រដ្ធបាលចក្រភពអង់គ្លេសចាប់ផ្តើមមកផ្តោតសំខាន់ទៅលើច្បាប់សម្រាប់គ្រ៊ីបតូហើយ។នេះបញ្ហាញជាសញ្ញាល្អសម្រាប់គ្រ៊ីបតូព្រោះចាប់ផ្តើមមានការទទួលស្គាល់ពីបណ្តាប្រទេសធំៗបន្តិចម្តងៗហើយ។
ក្នុងការប្រជុំរបស់ FED កាលពីថ្ងៃទី21 កន្លងមកនេះ ប្រធាន FED លោក Jerome Powell បានចាត់ទុក Stable Coin ប្រៀបស្មើនឹងលុយដុល្លារដែរ។
តាមរយ:ការវិភាគរបស់អ្នកជួញដូរកាក់មួយរូបដែលមានកេរ្តិ៏ឈ្មោះក្នុង Twitter – Credible Crypto បានអោយដឹងថា កាក់ BTC អាចនឹងធ្វើ All Time High(69,000 $) ជាថ្មីម្តងទៀតនៅក្នុង ខែ តុលាដែលនឹងចូលមកដល់នេះ។
ប្រភព: