កាក់របស់គម្រោង Multichain បានធ្លាក់ថ្លៃដោយសារការយឺតយ៉ាវ

Multichain គឺជាគម្រោង Defi ដែលផ្តោតទៅលើការប្តូរកាក់ពី Blockchain មួយទៅBlockchain មួយទៀតដែលហៅថា Bridge។គម្រោងនេះមានកាក់ឈ្មោះ MULTI បានធ្លាក់ថ្លៃពី 7$ នៅ 5.63$ ដោយសារតែការ Upgrade ថ្មីរបស់ខ្លួនដែលបានធ្វើអោយការដូរកាក់របស់អ្នកប្រើប្រាស់មានភាពយឺតយ៉ាវជាងធម្មតាហើយអ្នកប្រើប្រាស់មានភាពភ័យខ្លាចជាមួយនឹងការ Upgrade ចុងក្រោយរបស់គម្រោងនេះអាចនឹងជួបបញ្ហាយ៉ាងណាមិញក្រុមការងាររបស់ Multichain បានចេញមកផ្សាយថាការ Upgrade គឺកំពុងតែដំណើរការហើយកាក់ទាំងអស់របស់អតិថិជនគឺមានសុវត្ថិភាពធម្មតានោះទេ។Multichainបានអោយដឹងថាមាន Route ឬ មុខងារប្តូរកាក់ខ្លះគឺនៅមិនទាន់អាចប្រើប្រាស់បានដូចជា Kava, zkSync, Polygon zkEVM ជាដើមដែលត្រូវបានផ្អាកជាបណ្តោះអាសន្នហើយអ្វីៗនឹងត្រឡប់មករកភាពដើមធម្មតាវិញ។រឿងដែលជះផលមិនល្អមួយទៀតគឺ ក្រុមហ៊ុន Fantom Foundation បានដកកាក់របស់ខ្លួនចំនួន 450,000 Token (2.4 លានដុល្លារ) ពីការចូលរួមជាមួយ Multichain ដោយសារតែភាពមិនច្បាស់លាស់របស់គម្រោងមួយនេះ។

ប្រភព:

https://www.theblock.co/post/231974/multichain-token-price-drops-20-as-bridge-upgrade-causes-delayed-transactions