ពត៍មានគ្រ៊ីបតូប្រចាំថ្ងៃទី 24 ខែ មីនា

Binance បានផ្អាកការជួញដូរកាក់ឬហៅថា Spot Trading រួមជាមួយការដកកាក់ជាបណ្តោះអាសន្នដោយសារតែជួបបញ្ហាបច្ចេកទេសក្នុងការបញ្ជាទិញនិងលក់ឬពាក្របច្ចេកទេសថា Trailing Stop Order ដែលបញ្ហានេះគឺជាបញ្ហាថ្មីមួយដែល Binance មិនធ្លាប់ជួបពីមុនមក។ Binance បានប្រកាសថានឹងបើកអោយជួញដូរធម្មតានៅម៉ោង 9 ដោយអ្នកវិនិយោគអាចទិញលក់ ដកឬដាក់កាក់ បានធម្មតា។

គម្រោងកាក់ Arbitrum បានធ្វើការចែកកាក់ ARB ដល់អ្នកដែលទទួលបាន Airdrop រួចរាល់ហើយដោយតម្លៃរបស់វាគឺ 1.4$ នៅពេលនេះ។មានអ្នកខ្លះទទួលបាន Airdrop កាក់ ARB នេះដល់ទៅរាប់ពាន់ដុល្លារទៀតផង។

ទីផ្សារមូលប័ត្រដ៏ធំមួយរបស់សហរដ្ធអាមេរិក Nasdaq នឹងផ្តល់សេវារក្សាកាក់គ្រ៊ីបតូនៅក្នុងត្រីមាសទីពីរឆ្នាំ 2023 ខាងមុខនេះ។ដោយកាក់ដំបូងដែល Nasdaq ផ្តល់សេវាជូននោះគឺកាក់ETH និង BTC។

គម្រោងកាក់ Blockchain Layer 2 របស់ Ethereum ដែលប្រើប្រាស់បច្ចេកទេស zkEVMs បានបើកអោយប្រើក្នុង Mainnet ហើយអាចសាកទៅប្រើលេងបានតាមតំណនេះ

ប្រភព:

https://www.binance.com/en/support/announcement/binance-temporary-system-maintenance-complete-2023-03-24-813a31506e9f478ea8c1058b425df87a