មកដឹងមូលហេតុនៃការធ្លាក់ថ្លៃរបស់កាក់ Gala កាលពីយប់មិញ
Gala គឺជាគម្រោងកាក់សម្រាប់ Game NFT ។ កាលពីយប់មិញតម្លៃកាក់ GALA បានធ្លាក់ដល់ទៅជាង 20% បន្ទាប់ពីមានគេរាយការណ៏ថាឃើញមាន Wallet មួយបានបង្កើតកាក់ GALA ថ្មីដល់ទៅជាង 1 ពាន់លានដុល្លារដោយមិនមានអ្វីទៅតម្កល់ទាល់តែសោះ(តាមការរាយការណ៏របស់ PeckShield ) រហូតធ្វើអោយអ្នកវិនិយោគគិតថាម្ចាស់គម្រោង Gala កំពុងតែត្រៀមរត់។ ព្រឹកមិញក្រុមការងាររបស់ GALA បានចេញមកបកស្រាយដំណើររឿងដែលបានកើតឡើងទាំងអស់ ការពិតសម្រាប់ GALA ផ្ទាល់អត់មានបញ្ហាអីទែតែគម្រោងដែលមានបញ្ហាគឺ PNetwork(ជាប្រព័ន្ធនៅពីក្រោយការផ្តល់ Liquidity Pool របស់កាក់ pGALA ទៅដល់គម្រោង Defi ដូចជា Pancakeswap) ដែលគម្រោងមួយនេះបានបង្កើតកំហុសជាមួយនឹងការកំណត់របស់ Code ខ្លួនដែលធ្វើអោយចោរ បានបង្កើតកាក់ pGala បានរាប់ពាន់លានកាក់ដូចនេះដើម្បីរារាំងចោរមិនអោយប្តូរកាក់នឹងបាន PNetwork ត្រូវតែសម្រេចចិត្តបង្កើតកាក់ pGala(Gala) ទៅដកប្តូរអោយអស់មុនចោររហូតធ្វើអោយ Liquidity pool រវាងកាក់ Gala/BNB គឺអស់រលីងតែម្តងតែចោរក៏បានដកបានខ្លះផងដែរគឺ 4.4 លានដុល្លារ។ កាក់ pGala ចាស់នឹងមិនត្រូវបានយកមកប្រើទៀតឡើយព្រោះ pNetwork នឹងបង្កើតកាក់ថ្មីជាមួយនឹងការកែកំហុសក្នុង Code របស់ខ្លួន។
សម្រាប់អ្នកដែលមានកាក់ GALA មិនចាំបាច់បារម្ភទេព្រោះកាក់របស់អ្នកទាំងអស់គ្នាមិនបានបាត់ទៅណាទេ។ ហើយសម្រាប់អ្នកដែលបានទិញកាក់ GALA ក្នុង Huobi ក្រោយការវាយប្រហារនេះកាក់ទាំងនោះនឹងត្រូវបានប្តូរឈ្មោះជា pGALA(meme coin) ហើយ HUOBI ក៏បានដកកាក់ GALA ពីការទិញលក់ និង ផ្អាកការវេរកាក់ជាបណ្តោះអាសន្នព្រោះចោរបានវេរកាក់Gala ទៅលក់ក្នុងExchange Huobi កាលពីពេលវាបានលួច ហើយ វាក៏បានswap កាក់ Gala ទៅBNB បានគិតជាដុល្លារជាង 4.4 លានដុល្លារផងដែរ។ កាក់ pGALA និង GALA នឹងត្រូវបានចាត់ទុកថាជាកាក់ពីរផ្សេងគ្នានៅថ្ងៃអនាគត។
ប្រភព: https://www.coindesk.com/markets/2022/11/03/1b-crypto-hack-fears-spur-20-gala-plunge-but-firm-implies-it-attacked-itself-as-a-safeguard