អ្នកវិភាគតម្លៃកាក់គ្រ៊ីបតូចេញមកប្រកាសអាសន្នទាក់ទងនឹងតម្លៃBTC នៅខែកញ្ញា
អ្នកវិភាគដែលតាំងឈ្មោះថា Rager បានប្រាប់ដល់អ្នកដែលFollow ខ្លួនក្នុង Twitter ទាំង 206,100 ថា”តាំងពីដើមមក ខែកញ្ញាជាខែដែលមិនល្អសម្រាប់កាក់ BTC”ដែលខ្លឹមសារទាំងស្រុងក្នុង Tweet លោកបាននិយាយថា “ទីផ្សារភាគហ៊ុនជារួមទៅគឺមិនល្អនោះទេក្នុងមួយរយ:នេះ ហើយតម្លៃរបស់កាក់ BTC ក៏ធ្លាក់ទៅតាមនឹងដែរ។តាមប្រវត្តិសាស្ត្រជាទូទៅខែកញ្ញាជាខែដែលមិនល្អសម្រាប់តម្លៃកាក់ BTC”។
ការចុះលើកនេះអាចជាឱកាសនៃការទិញទុកសម្រាប់លក់នៅខែបន្ទាប់។គាត់រងចាំទិញក្នុងតម្លៃក្រោម $20,000។
តាមក្រាបខាងលើយើងសង្កេតឃើញថា កាក់BTC ធ្លាក់ថ្លៃជាមធ្យមយ៉ាងហោចណាស់ក៏ 6% សម្រាប់ខែ កញ្ញា។អ្នកវិភាគជឿថាអាចនឹងមានការជួញដូរក្នុងតម្លៃចន្លោះ $18,000 ទៅ $48,000 នៅឆ្នាំក្រោយឬឆ្នាំបន្ទាប់ៗ។Bitcoin បាន 835ថ្ងៃហើយគិតចាប់ពីការ Halving(គឺជាព្រឹត្តការណ៏កាត់បន្ថយការMine បង្កើត Bitcoinថ្មី ) លើកចុងក្រោយហើយការ Halving បន្ទាប់គឺនៅឆ្នាំ 2024។ ឆ្នាំ2024 អាចជាឆ្នាំដែល BTC ឡើងថ្លៃម្តងទៀត។
ប្រភព: https://dailyhodl.com/2022/08/29/top-analyst-issues-new-bitcoin-alert-citing-historical-crypto-price-action-in-september/