អ្នកប្រើប្រាស់ Crypto Wallet – Atomic Wallet បានបាត់លុយរាប់លានដុល្លារ

Atomic Wallet ជាប្រភេទ Software wallet ឬ Hot Wallet ស្រដៀងគ្នានឹង Metamask, Trust wallet។ Atomic Wallet មានអ្នកប្រើប្រាស់រាប់លាននាក់។កាលពីម្សិលមិញមានអ្នកប្រើប្រាស់ចេញមកអោយដឹងថាពួកគេបានបាត់កាក់ពី Wallet របស់ពួកគេ។មានអ្នកប្រើប្រាស់មានដែលមានកាក់ដល់ខ្ទង់លានដុល្លារក៏ត្រូវបានបាត់កាក់របស់ពួកគេដែរ។យោងតាមទិន្នន័យក្នុង Blockchain គេសង្គេតឃើញថា Wallet របស់អ្នកប្រើប្រាស់ម្នាក់ត្រូវបានចោរលួចបានដល់ទៅ 2.8 លានកាក់ USDT។

ក្រុមការងាររបស់ Atomic Wallet កំពុងតែស្រាវជ្រាវស្វែងរកមូលហេតុនៃការបាត់កាក់ទាំងនេះ។បើតាមអ្នកស្រាវជ្រាវគ្រ៊ីបតូដែលមាន Twitter ឈ្មោះ ZachXBT បានអោយដឹងថាខ្លួនបានទទួលសារជាច្រើនពីអ្នកប្រើប្រាស់ Atomic Wallet ដែលបានបាត់កាក់របស់ពួកគេដើម្បីស្វែងរកជំនួយ។

ប្រភព: